Job Description
• បដិសណ្ឋារអតិថិជន. ពន្យល់ ណែនាំផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ទៅកាន់អតិថិជនទាំងនៅការិយាល័យ និងតំបន់ប្រតិបត្តិការ
• ដោះស្រាយបញ្ហានានាទាក់ទងនឹងការបង់ប្រាក់ និងបញ្ហាផ្សេងៗទៀតដែលលើកឡើងដោយអតិថិជន
• ពិនិត្យឯកសារ និងពាក្យស្នើសុំភតិសន្យារបស់អតិថិជន ដើម្បីធានានូវភាពត្រឹមត្រូវ និងពេញលេញ។ បញ្ជូនឯកសារមិនត្រឹមត្រូវ និងមិនពេញលេញទៅមន្ត្រីឥណទានដើម្បីកែតម្រូវ មុននឹងបញ្ចូលព័ត៌មាននៅក្នុងប្រព័ន្ធមរកត. ពិនិត្យប្រវត្តិឥណទានរបស់អតិថិជននៅក្នុងប្រព័ន្ធCBC
• បញ្ចូលទិន្នន័យអតិថិជន និងព័ត៌មានផ្សេងៗនៅក្នុងប្រព័ន្ធមរកត ដើម្បីបង្កើតកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ កិច្ចសន្យាធានា តារាងបង់ប្រាក់ រួចបញ្ជូនទៅបុគ្គលិកទទួលបន្ទុកដើម្បីពិនិត្យ និងរៀបចំទូទាត់ប្រាក់ (disbursement). ទទួលប្រាក់សងពីអតិថិជន និងបុគ្គលិកប្រតិបត្តិការ
• កត់ត្រារាល់ប្រតិបត្តិការបង់សង (ជាសាច់ប្រាក់, ភ្នាក់ងារផ្ទេរប្រាក់ និងធនាគារ) នៅក្នុងប្រព័ន្ធមរកតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
• រៀបចំ និងទូទាត់ប្រាក់បុរេប្រទាន. រៀបចំសាច់ប្រាក់ និងមូលប្បទានបត្រឱ្យបុគ្គលិកទទួលបន្ទុកដើម្បីទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់ ឬអតិថិជន (disbursement)
• ទូទាត់រាល់ចំណាយទាំងអស់ដោយធានាភាពគ្រប់គ្រាន់នៃឯកសារគាំទ្រផ្សេងៗ (ចំណាយបេសកកម្ម, ចំណាយទឹក-ភ្លើង, ចំណាយជួលការិយាល័យ, ចំណាយសម្ភារការិយាល័យ ។ល។)
• បិទប្រតិបត្តិការប្រចាំថ្ងៃយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា
• ផ្ដល់ព័ត៌មានដល់បុគ្គលិកប្រតិបត្តិការ ឬអតិថិជន អំពីទឹកប្រាក់ត្រូវសងផ្ដាច់ (ប្រាក់ដើម ប្រាក់ការ និងប្រាក់ពិន័យ)
• ហៅទូរសព្ទទៅអតិថិជន អ្នកផ្គត់ផ្គង់ ឬជនបង្គោលដើម្បីបញ្ជាក់ការទទួលប្រាក់របស់ពួកគាត់
• ផ្ទៀងផ្ទាត់ប្រាក់សងរបស់អតិថិជនដែលប្រមូលដោយបុគ្គលិកប្រតិបត្តិការ ដើម្បីធានាភាពត្រឹមត្រូវ
• ដាក់ និងដកប្រាក់ពីធនាគារ. រៀបចំបញ្ជីឈ្មោះជនបង្គោល រួចបញ្ជូនទៅប្រធានហេរញ្ញិករៀងរាល់ថ្ងៃទី២៥នៃខែ ដើម្បីរៀបចំរបាយការណ៍រួម
• រក្សា និងការពារព័ត៌មានសម្ងាត់របស់អតិថិជន. រៀបចំ និងរក្សាទុកឯកសារភតិសន្យា និងទ្រព្យធានា (សាខាស្រុក)
• គ្រប់គ្រងការដាក់-ដកទ្រព្យធានានៅក្នុងទូរសុវត្ថិភាព និងក្នុងប្រព័ន្ធគ្រប់គ្រងទ្រព្យធានា ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា (សាខាស្រុក)
• ធ្វើបច្ចុប្បន្នកម្មទិន្នន័យទ្រព្យរឹបអូសនៅក្នុងប្រព័ន្ធយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា
• រៀបចំបញ្ជីចំណាយ (Purchase) ប្រចាំខែ រួចបញ្ជូនទៅប្រធានហេរញ្ញិកដើម្បីរៀបចំបញ្ជីរួម. ការងារផ្សេងៗទៀតដែលចាត់តាំងដោយអ្នកគ្រប់គ្រង។
Job Requirement
• បរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ឬផ្នែកពាក់ព័ន្ធ
• ចំណេះដឹងផ្នែកកុំព្យូទ័រ (MS. Office អ៊ីមែល អ៊ីនធើណេត និងប្រព័ន្ធគណនេយ្យផ្សេងៗ)
• ចំណេះដឹងភាសាអង់គ្លេសល្អ ទាំងការនិយាយ និងការសរសេរ ជំនាញខាងធ្វើបទបង្ហាញ
• មានបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារ ក្នុងបរិបទកម្ពុជា
• មានបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធធនាគារ និងការគ្រប់គ្រងសាច់. ជំនាញចាត់ចែងការងារច្រើន អាចធ្វើការងារក្រោមសម្ពាធ
• ជំនាយសម្របសម្រួលល្អ មានគំនិតច្នៃប្រឌិត មានជំនាញវិភាគល្អ មានឆន្ទៈខ្ពស់ ឧស្សាហ៍ព្យាយាម និងគួរឱ្យជឿជាក់។
Kampong Thom Province, Kampong Speu Province, Pailin Province, Prey Veng Province, Preah Sihanouk Province, Battambang Province