Job Description
• បដិសណ្ឋារអតិថិជន. ដោះស្រាយបញ្ហានានាទាក់ទងនឹងការបង់ប្រាក់ និងបញ្ហាផ្សេងៗទៀតដែលលើកឡើងដោយអតិថិជន
• ផ្ដល់ការគាំទ្រទាន់ពេលវេលាដល់ហេរញ្ញិក (នៅសាខាខេត្ត និងសាខាស្រុក) ទាក់ទងនឹងការងារប្រចាំថ្ងៃ. បើកទូដែកជាមួយប្រធានសាខាដើម្បីដកប្រាក់សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ. តាមដានសមតុល្យសាច់ប្រាក់នៅសាខាខេត្ត និងសាខាស្រុក ដើម្បីធានាភាពគ្រប់គ្រាន់នៃសាច់ប្រាក់សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ
• រៀបចំស្នើសាច់ប្រាក់ពីការិយាល័យកណ្ដាល. បែងចែកសាច់ប្រាក់ឱ្យហេរញ្ញិកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបើក Till នៅក្នុងប្រព័ន្ធមរកត
• បិទប្រតិបត្តិការសាច់ប្រាក់ប្រចាំថ្ងៃរបស់ហេរញ្ញិក និងបិទ Till នៅក្នុងប្រព័ន្ធមរកត. បិទប្រតិបត្តិការសាច់ប្រាក់ប្រចាំថ្ងៃឱ្យទាន់ពេលវេលា និងរាប់សាច់ប្រាក់ប្រចាំថ្ងៃដើម្បីធានាថាសមតុល្យសាច់ប្រាក់ជាក់ស្ដែងស្មើនឹងសមតុល្យនៅក្នុងប្រព័ន្ធមរកត។
• ដាក់សាច់ប្រាក់ចូលទូដែកវិញក្រោយបញ្ចប់ប្រតិបត្តិការប្រចាំថ្ងៃ. រៀបចំសាច់ប្រាក់ និងមូលប្បទានបត្រឱ្យបុគ្គលិកទទួលបន្ទុកដើម្បីទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់ ឬអតិថិជន (disbursement). ហៅទូរសព្ទទៅអតិថិជន អ្នកផ្គត់ផ្គង់ ឬជនបង្គោលដើម្បីបញ្ជាក់ការទទួលប្រាក់របស់ពួកគាត់. ទទួលប្រាក់សងពីអតិថិជន និងបុគ្គលិកប្រតិបត្តិការ
• ជួយគាំទ្រហេរញ្ញិកក្នុងការកត់ត្រារាល់ប្រតិបត្តិការបង់សង (ជាសាច់ប្រាក់, ភ្នាក់ងារផ្ទេរប្រាក់ និងធនាគារ) នៅក្នុងប្រព័ន្ធមរកតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
• ជួយគាំទ្រហេរញ្ញិកក្នុងការបញ្ចូលព័ត៌មានភតិសន្យានៅក្នុងប្រព័ន្ធមរកត. ទូទាត់រាល់ចំណាយទាំងអស់ដោយធានាភាពគ្រប់គ្រាន់នៃឯកសារគាំទ្រផ្សេងៗ (ចំណាយបេសកកម្ម, ចំណាយទឹក-ភ្លើង, ចំណាយជួលការិយាល័យ, ចំណាយសម្ភារការិយាល័យ ។ល។)
• រៀបចំ និងទូទាត់ប្រាក់បុរេប្រទាន. កត់ត្រាប្រតិបត្តិការចំណូល និងចំណាយនៅក្នុងសៀវភៅសាច់ប្រាក់ (Daily Cash Transaction) និងក្នុងប្រព័ន្ធមរក
• ពិនិត្យឯកសារ និងពាក្យស្នើសុំភតិសន្យារបស់អតិថិជន ដើម្បីធានានូវភាពត្រឹមត្រូវ និងពេញលេញ។ បញ្ជូនឯកសារមិនត្រឹមត្រូវ និងមិនពេញលេញទៅមន្ត្រីឥណទានដើម្បីកែតម្រូវ មុននឹងបញ្ចូលព័ត៌មាននៅក្នុងប្រព័ន្ធមរកត. ពិនិត្យប្រវត្តិឥណទានរបស់អតិថិជននៅក្នុងប្រព័ន្ធCBC
• រៀបចំសាច់ប្រាក់ និងមូលប្បទានបត្រឱ្យបុគ្គលិកទទួលបន្ទុកដើម្បីទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់ ឬអតិថិជន (disbursement). បិទប្រតិបត្តិការប្រចាំថ្ងៃយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា
• ផ្ដល់ព័ត៌មានដល់បុគ្គលិកប្រតិបត្តិការ ឬអតិថិជន អំពីទឹកប្រាក់ត្រូវសងផ្ដាច់ (ប្រាក់ដើម ប្រាក់ការ និងប្រាក់ពិន័យ)
• ផ្ទៀងផ្ទាត់ប្រាក់សងរបស់អតិថិជនដែលប្រមូលដោយបុគ្គលិកប្រតិបត្តិការ ដើម្បីធានាភាពត្រឹមត្រូវ. ដាក់ និងដកប្រាក់ពីធនាគារ
• រៀបចំបញ្ជីឈ្មោះជនបង្គោល រួចបញ្ជូនទៅប្រធានហេរញ្ញិករៀងរាល់ថ្ងៃទី២៥នៃខែ ដើម្បីរៀបចំរបាយការណ៍រួម
• រក្សា និងការពារព័ត៌មានសម្ងាត់របស់អតិថិជន. រៀបចំ និងរក្សាទុកឯកសារភតិសន្យា និងទ្រព្យធានា (សាខាស្រុក)
• គ្រប់គ្រងការដាក់-ដកទ្រព្យធានានៅក្នុងទូរសុវត្ថិភាព និងក្នុងប្រព័ន្ធគ្រប់គ្រងទ្រព្យធានា ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា (សាខាស្រុក)
• ធ្វើបច្ចុប្បន្នកម្មទិន្នន័យទ្រព្យរឹបអូសនៅក្នុងប្រព័ន្ធយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា
• រៀបចំបញ្ជីចំណាយ(Purchase) ប្រចាំខែ រួចបញ្ជូនទៅប្រធានហេរញ្ញិកដើម្បីរៀបចំបញ្ជីរួម. ការងារផ្សេងៗទៀតដែលចាត់តាំងដោយអ្នកគ្រប់គ្រង។
Job Requirement
• បរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ឬផ្នែកពាក់ព័ន្ធ. ចំណេះដឹងផ្នែកកុំព្យូទ័រ (MS. Office អ៊ីមែល អ៊ីនធើណេត និងប្រព័ន្ធគណនេយ្យផ្សេងៗ)
• ចំណេះដឹងភាសាអង់គ្លេសល្អ ទាំងការនិយាយ និងការសរសេរ ជំនាញខាងធ្វើបទបង្ហាញ. មានបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារ ក្នុងបរិបទកម្ពុជា
• មានបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធធនាគារ និងការគ្រប់គ្រងសាច់. ជំនាញចាត់ចែងការងារច្រើន អាចធ្វើការងារក្រោមសម្ពាធ
• ជំនាញសម្របសម្រួលល្អ មានគំនិតច្នៃប្រឌិត មានជំនាញវិភាគល្អ មានឆន្ទៈខ្ពស់ ឧស្សាហ៍ព្យាយាម និងគួរឱ្យជឿជាក់។
Kampong Speu Province, Kampong Thom Province, Pailin Province, Kampong Cham Province, Banteay Meanchey Province