គណនេយ្យករសាខា

About Company
Company Name
Website
www.megaleasing.com.kh
Adress
Mega Leasing PLc. Head Office Address - #113A, St. 271, Sangkat Stueng Mean chey, Khan Mean Chey, Phnom Penh, Cambodia.


Phone
069 940 666/069 644 888
Job Review
Job Description
• ផ្ទៀងផ្ទាត់សក្ខីបត្រចំណូល និងចំណាយរបស់សាខាខេត្តដើម្បីប្រាកដថាមានឯកសារគាំទ្រត្រឹមត្រូវនិង ពេញលេញ
• បញ្ចូលប្រតិបត្តិការចូលក្នុងប្រព័ន្ធមរកតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
• បញ្ចូលការបង់សងរបស់អតិថិជន (លក្ខណៈជា Batch) ដែលទូទាត់តាមរយៈ WING, TrueMoney, ។ល។
• ផ្ដល់ការគាំទ្រដល់ប្រធានហេរញ្ញិកនិងហេញ្ញិកនៅសាខាខេត្ត និងសាខាស្រុកទាក់ទងនឹងការងារប្រចាំថ្ងៃរបស់ពួកគាត់ ជាពិសេសការងារទាក់ទងនឹងប្រព័ន្ធមរកត
• ផ្ទៀងផ្ទាត់សៀវភៅសាច់ប្រាក់និងសៀវភៅធនាគាររបស់សាខាខេត្តនិងស្រុកប្រចាំថ្ងៃដើម្បីធានាថាសមតុល្យត្រឹមត្រូវជាមួយសមតុល្យនៅក្នុងប្រព័ន្ធមរកត
• រៀបចំការសម្រួលធនាគាររបស់សាខាខេត្ត និងស្រុកប្រចាំថ្ងៃ
• ជាជនបង្គោលរាយការណ៍រាល់បញ្ហាទាក់ទងនឹងប្រព័ន្ទមរកត ទៅក្រុមការងារនាយកដ្ឋានហិរញ្ញវត្ថុ
• រៀបចំរបាយការណ៍ចំណាយបង្គរផ្សេងៗ រួចដាក់ជូនប្រធានសាខាដើម្បីពិនិត្យ និងអនុម័ត មុននឹងបញ្ចូលប្រតិបត្តិការនៅក្នុងប្រព័ន្ធមរកត
• ផ្ញើរបាយការណ៍ចំណាយបង្គរផ្សេងៗទៅនាយកដ្ឋានហិរញ្ញវត្ថុជារៀងរាល់ខែ
• រៀបចំសក្ខីបត្រទិន្នានុប្បវត្តិដើម្បីកត់ត្រាប្រតិបត្តិការចុងខែ រួចមកដាក់ជូនប្រធានសាខាអនុម័ត មុននឹងបញ្ចូលក្នុងប្រព័ន្ធមរកត
• រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែរបស់សាខាខេត្ត និងសាខាស្រុក រួចបញ្ជូនទៅនាយកដ្ឋានហិរញ្ញវត្ថុដើម្បីរៀបចំរបាយការណ៍រួម
• រៀបចំទុកដាក់ទ្រព្យធានាឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព និងទាន់ពេលវេលា ស្របតាមគោលនយោបាយ និងគោលការណ៍ណែនាំរបស់មេហ្គាលីស៊ីង ភីអិលស៊ី
• គ្រប់គ្រងការដាក់ចូល និងដកចេញនៃទ្រព្យធានានៅក្នុងទូដែក និងក្នុងប្រព័ន្ធឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
• បោះពុម្ពរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែរបស់សាខាខេត្ត និងសាខាស្រុកនិងដាក់ជូនប្រធានសាខាដើម្បីពិនិត្យ និងអនុម័ត រួចរៀបចំរក្សាទុកឱ្យបានត្រឹមត្រូវ
• រៀបចំរក្សាទុកឯកសារគណនេយ្យរបស់សាខាខេត្ត និងសាខាស្រុកដូចជា សក្ខីចំណាយ សក្ខីចំណូល និងសក្ខីបត្រទិន្នានុប្បវត្តិនៅក្នុងក្រូណូជារៀងរាល់ថ្ងៃ
• បិទស្លាកក្រូណូឱ្យបានច្បាស់លាស់ដើម្បីធានាភាពងាយស្រួលក្នុងការរកឯកសារទាំងនោះ
• រក្សាទុកលិខិតចូល-ចេញ និងឯកសារផ្សេងទៀតដែលពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន នៅសាខាខេត្ត និងសាខាស្រុកឱ្យបានត្រឹមត្រូវ
• រក្សាទុកទម្រង់ឯកសារគណនេយ្យ និងហិរញ្ញវត្ថុ (សក្ខីបត្រចំណាយ ចំណូល ទិន្នានុប្បវត្តិ)
• Back up ទិន្នន័យគណនេយ្យទៅក្នុងHard Disk ជារៀងរាល់ខែ
• ចុះបញ្ជីទ្រព្យសកម្មរយៈពេលវែងទៅក្នុងបញ្ជី ដោយធ្វើបច្ចុប្បន្នភាពការទិញចូល ឬលក់ចេញ និងរៀបចំតារាងចំណាយរលស់ជាប្រចាំខែ
• ចុះបញ្ជីសន្និធិទៅក្នុងបញ្ជីសន្និធិ ដោយធ្វើបច្ចប្បន្នភាពការទិញចូល ឬលក់ចេញឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
• បិទស្លាកទ្រព្យសកម្មរយៈពេលវែង និងសន្និធិនីមួយៗឱ្យបានច្បាស់លាស់បន្ទាប់ពីទិញរួច
• រៀបចំបញ្ជីទ្រព្យសកម្មនិងសន្និធិ ដាក់ជូនប្រធានសាខាដើម្បីពិនិត្យ និងអនុម័តជារៀងរាល់ខែ រួចបញ្ជូនទៅមន្ត្រីរដ្ឋបាលជារៀងរាល់ខែ
• រាប់ទ្រព្យសកម្ម និងសន្និធិនៅសាខាខេត្ត និងសាខាស្រុកឱ្យបានយ៉ាងតិចពីរដងក្នុងមួយឆ្នាំ ដោយមានរបាយការណ៍ត្រឹមត្រូវ
• មើលការគ្រប់គ្រងលើទ្រព្យសកម្ម និងសន្និធិនៅសាខាខេត្ត និងសាខាស្រុក និងរាយការណ៍អំពីរបស់របរខូច ឬលែងប្រើប្រាស់ ទៅមន្ត្រីរដ្ឋបាលជារៀងរាល់ខែ
• តាមដានគម្រោងថវិការបស់សាខា និងធានាថាចំណាយត្រូវបានចាយនៅក្នុងគម្រោងថវិកាដែលបានអនុម័ត
• ប្រៀបធៀបចំណូល និងចំណាយ ដោយផ្ដល់ការពន្យល់ច្បាស់លាស់អំពីចំនួនដែលខុសគ្នា
• ផ្ដល់បច្ចុប្បន្នភាពដល់ប្រធានសាខាអំពីលទ្ធផលហិរញ្ញវត្ថុរបស់សាខា និងផ្ដល់ការពន្យល់អំពីការប្រែប្រួលនានា
• រៀបចំឯកសារផ្ទៃក្នុង និងលិខិតចេញផ្សេងៗ ទទួលឯកសារពីការិយាល័យកណ្ដាល និងផ្សព្វផ្សាយដំណឹងផ្សេងៗនៅក្នុងសាខា
• សម្របសម្រួលការប្រជុំសាខា និងរៀបចំកំណត់ហេតុប្រជុំ
• គ្រប់គ្រងវត្តមានរបស់បុគ្គលិក និងបញ្ជូនរបាយការណ៍វត្តមានទៅនាយកដ្ឋានធនធានមនុស្សជារៀងរាល់ខែ
• កត់ត្រាចំងាយធ្វើដំណើររបស់មន្ត្រីឥណទាន និងប្រធានមន្ត្រីឥណទានជារៀងរាល់សប្ដាហ៍ និងរៀបចំរបាយការណ៍ប្រចាំខែ
• សម្របសម្រួល និងរៀបចំឯកសារតម្រូវនានាសម្រាប់បេឡាជាតិរបបសន្តិសុខសង្គម និងក្រុមហ៊ុនធានារ៉ាប់រង
• រៀបចំសំណើទិញ ស្វែងរកអ្នកផ្គត់ផ្គង់ ចចារតម្លៃ និងដំណើរការទិញបន្ទាប់ពីទទួលបានការអនុម័តត្រឹមត្រូវ
• រៀបចំទិន្នានុប្បវត្តិទិញ (ប្រតិបត្តិការដែលមិនពាក់ព័ន្ធនឹងសាច់ប្រាក់ក្នុងដៃ និងធនាគារ) និងរៀបចំទិន្នានុប្បវត្តិទិញរួម (ទទួលពីប្រធានហេរញ្ញិក)
• ថរៀបចំតារាងពន្ធកាត់ទុកលើការជួល និងសេវាកម្មផ្សេងៗ និងផ្ទៀងផ្ទាត់ជាមួយតួលេខនៅក្នុងប្រព័ន្ធមរកតឱ្យបានត្រឹមត្រូវមុននឹងបញ្ជូនមកមន្ត្រីជាន់ខ្ពស់ផ្នែកពន្ធដារ
• រៀបចំរបាយការណ៍ផលបត្រឥណទាន រួចបញ្ជូនទៅនាយកដ្ឋានធនធានមនុស្សដើម្បីគណនាប្រាក់លើកទឹកជារៀងរាល់ខែ
• គ្រប់គ្រងសម្ភារការិយាល័យសម្រាប់សាខាខេត្ត
• គ្រប់គ្រង និងផ្ដល់ការណែនាំដល់បុគ្គលិកសន្តិសុខ និងបុគ្គលិកអនាម័យ
• ផ្ដល់ការគាំទ្រចំពោះសវនករផ្ទៃក្នុង និងខាងក្រៅ មន្ត្រីពន្ធដារ ក្នុងការផ្ដល់ព័ត៌មានហិរញ្ញវត្ថុ និងឯកសារគាំទ្រផ្សេងៗ
• អនុវត្តការងារផ្សេងៗទៀតដែលចាត់តាំងដោយអ្នកគ្រប់គ្រង៕
Job Requirement
• បរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ឬផ្នែកពាក់ព័ន្ធ
• ចំណេះដឹងផ្នែកកុំព្យូទ័រ (MS. Office អ៊ីមែល អ៊ីនធើណេត និងប្រព័ន្ធគណនេយ្យផ្សេងៗ)
• ចំណេះដឹងភាសាអង់គ្លេសល្អ ទាំងការនិយាយ និងការសរសេរ ជំនាញខាងធ្វើបទបង្ហាញ
• មានបទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារ ក្នុងបរិបទកម្ពុជា
• មានបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធ Core Banking
• ជំនាញចាត់ចែងការងារច្រើន អាចធ្វើការងារក្រោមសម្ពាធ
• ជំនាញសម្របសម្រួលល្អ មានគំនិតច្នៃប្រឌិត មានជំនាញវិភាគល្អ មានឆន្ទៈខ្ពស់ ឧស្សាហ៍ព្យាយាម និងគួរឱ្យជឿជាក់។
Kampong Cham Province, Tboung Khmum Province, Kampong Thom Province
Education
Bachelor Degree
Contract
Full time
Wage
Negotiate
Number of position
3
Both
3
Close Date
2023-04-17T19:00:00
Publish Date
1 year 11 months ago