Job Description
** JOB SUMMARY
• វិស្វករសវនករ(គ្រឿងបង្គុំ) មានតួនាទី ត្រួតពិនិត្យបច្ចេកទេសសំណង់ ការងារដេគ័រ ទៅតាមប្លង់ Designer, ត្រួតពិនិត្យឡើងវិញជាមួយវិស្វករពីការកែប្រែកំហុស និងចំនុចខ្វះខាតពីគ្រប់សំណើ, Spot check បច្ចេកទេស គុណភាព សុវត្ថិភាពសម្ភារៈការដ្ឋាន,ត្រួតពិនិត្យរបាយការណ៍ចំណាយប្រចាំសប្តាហ៍ដែលស្នើដោយវិស្វករ, រាយការណ៍ពីបញ្ហាកើតឡើងនៅការដ្ឋានជូនប្រធានក្រុម
** JOB RESPONSIBILITY
• ត្រួតពិនិត្យបច្ចេកទេសសំណង់គ្រឿងបង្គុំ និង ការងារដេគ័រតាមរយៈសំណើវិស្វក័ការដ្ឋាន គោរពតាមប្លង់ Designer។
• ត្រួតពិនិត្យឡើងវិញជាមួយវិស្វករកាដ្ឋានដើម្បីធានាថាបានកែប្រែរាល់កំហុស និង ចំនុចខ្វះខាតគ្រប់សំណើឆែកទាំងអស់។
• Spot-Check បច្ចេកទេស គុណភាព សុវត្ថិភាព និង សម្ភារៈប្រើប្រាស់នៅការដ្ឋាន។
• ថតរូបភាពរាល់បញ្ហាកើតមាននៅការដ្ឋាន និង រាយការណ៍ជូនប្រធានក្រុមដើម្បីដោះស្រាយឲ្យទាន់ពេលវេលា។
• ត្រួតពិនិត្យលើរបាយការណ៍ប្រាក់ចំណាយប្រចាំសប្តាហ៍ដែលស្នើដោយវិស្វករការដ្ឋាន ដើម្បីធានាថារាល់ការចំណាយទាំងអស់ ពិតជាត្រឹមត្រូវប្រៀបធៀបនឹងការងារដែលសម្រេចបាននៅការដ្ឋាន រួចបញ្ជូនបន្តទៅប្រធានផ្នែកសវនកម្ម។
• ការងារផ្សេងៗទៀតដែលបានដាក់ចេញដោយប្រធានផ្នែកសវនកម្ម។
Job Requirement
• បញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកសំណង់ស៊ីវិល និងជំនាញដែលពាក់ពន្ធ័។
• មានបទពិសោធន៍ការងារយ៉ាងតិចបីឆ្នាំ លើតួនាទីជាសវនករ។
• មានជំនាញបន្ថែមលើការងារដែលពាក់ពន្ធ័ MS. Word, Excel, Power Point, Outlook, Internet, AutoCAD។
• មានសមត្ថភាពក្នុងការងារជាក្រុម និង ទំនាក់ទំនងល្អ
• ស្មោះត្រង់
• ទំនួលខុសត្រូវ
• ទំនាក់ទំនងល្អជាមួយបុគ្គលិកក្រុមហ៊ុនទាំងថ្នាក់លើ និង ថ្នាក់ក្រោម។