អំពីយើង

គោលដៅរបស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETMIS) គឺប្រមូលនូវទិន្នន័យ ដែលបញ្ចូលដោយ គ្រឹះស្ថាន បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ហើយចងក្រងទិន្នន័យទាំងនេះទៅជា របាយការណ៍ស្ថិតិ (សូចនាករ) ដែលជាប្រយោជន៍ដល់ ការធ្វើការសម្រេចចិត្ត និងការចងក្រងគោលនយោបាយនានា។

នាដំណាក់កាលដំបូងនេះ យើងខ្ញុំផ្តោតទៅលើគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសាធារណៈ ដែលស្ថិតនៅក្រោមចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាពេលអនាគត យើងខ្ញុំនឹងពង្រីកការប្រមូលទិន្នន័យ ពីអង្គការក្រៅរដ្ឋាភិបាល និងគ្រឹះស្ថានឯកជន ដែលផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ថែមទៀត។